នាយឧត្តមសេនីយ ស៊ុំ សំណាង ចុះត្រួតពិនិត្យកងទ័ពតាមព្រំដែនគោកនិងសមុទ្រ នៅទិសយោធភូមិភាគទី ៣
កាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ នាយឧត្តមសេនីយ ស៊ុំ សំណាងបានដឹកនាំប្រតិភូក្រសួងការពារជាតិ រួមដំណើរដោយប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលដឹកនាំដោយឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការ ដើម្បីចុះត្រួតពិនិត្យកងទ័ពតាមព្រំដែនគោកនិងសមុទ្រ នៅទិសយោធភូមិភាគទី ៣ ។
ក្នុងដំណើរទស្សនកិច្ចនេះ ទន្ទឹមនឹងការសួរសុខទុក្ខដល់បណ្ដាអង្គភាពឈរជើងការពារព្រំដែនគោក និងដែនកោះ ប្រតិភូអន្តរក្រសួងក៏បានចុះត្រួតពិនិត្យកំណាត់ផ្លូវដែលកំពុងសាងសង់ដោយកងវិស្វកម្មនៃអគ្គបញ្ជាការ ពិនិត្យរោងជាងនិងនាវានៃមូលដ្ឋានសមុទ្ររាម ព្រមទាំងបានចុះត្រួតពិនិត្យការដាំដុះនៅកោះពូលូវ៉ៃផងដែរដែលកំពុងមានស្នាដៃដ៏ល្អក្នុងការងារបង្កបង្កើនផល និងការសាងសង់ជំរុំជម្រក។
បណ្ដាយោធិនការពារព្រំដែនបានសម្ដែងនូវក្ដីរំភើបរីករាយឥតឧបមាដែលបានឃើញប្រតិភូអន្តរក្រសួងចុះសួរសុខទុក្ខ យកចិត្តទុកដាក់ ចុះជាប់ស្វែងយល់តម្រូវការ និងត្រួតពិនិត្យការរីកចម្រើនរបស់អង្គភាព ញ៉ាំងឲ្យកាន់តែមានលះបង់កាន់តែខ្ពស់ក្នុងបុព្វហេតុជាតិ។ប្រតិភូក៏បាននាំមកនូវអំណោយជាច្រើនផងដែរ រួមមានប្រាក់កាក់ត្រីខ មីកញ្ចប់ សាច់ងៀត កុំព្យូទ័រលែបថប់ ម៉ាស៊ីនព្រីន ស៊ីម៉ង់ និងសម្ភារជាច្រើនទៀត។
ក្រុមការងារធ្វើដំណើរតាមយន្តហោះដល់កោះពូលូវ៉ៃ