ឧត្តមសេនីយទោ យឹម ឃឹម បើកវគ្គបំប៉នគ្រប់គ្រងផ្ទះបាយនិងដាំស្ល
នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៥ វេលាម៉ោង ៨ នាទី ព្រឹក ឧត្តមសេនីយទោ យឹម ឃឹម នាយករង នាយកដ្ឋានផ្គត់ផ្គង់ បានធ្វើការបើកវគ្គបំប៉នគ្រប់គ្រងផ្ទះបាយ និងដាំស្លនៅទីបញ្ជាកា
ការបើកវគ្គបំប៉ននិងការចុះត្រួតពិនិត្យនេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការបន្តយកចិត្តទុកដាក់ក្នុងកំណែទម្រង់ធានាហូបចុកជូនកងយោធពលខេមរភូមិន្ទ ដែលបានផ្ដើមដំណើរការអនុវត្តដោយឯកឧត្តមនាយឧត្តមសេនីយ ស៊ុំ សំណាង អគ្គនាយកភស្តុភារនិងហិរញ្ញវត្ថុ ក្រោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន។
នៅក្នុងអណ្ណត្តិទីប្រាំនេះ រដ្ឋាភិបាលបន្តយកចិត្តទុកដាក់កំណែទម្រង់ស៊ីជម្រៅ ក្នុងនោះផ្នែកមួយនៃកំណែទម្រង់នៃកងយោធពលខេមរភូមិន្ទ គឺបន្តធានាហូបចុកគ្រប់គ្រាន់ ឆ្ងាញ់ គុណភាពល្អ មានជំរុំជម្រកសមរម្យ និងលើកកម្ពស់សុខុមាលភាពជូនយោធិនគ្រប់រូប។