នាយកដ្ឋានសុខាភិបាលចែកមីក្រូទស្សន៍ជូនដល់បណ្ដាអង្គភាពបណ្ដោយព្រំដែនខាងលិច
កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៥ នាយកដ្ឋានសុខាភិបាល បានប្រគល់មីក្រូទស្សន័ ៦ គ្រឿងដែលជាអំណោយរបស់អង្គការ AFRIMS ជូនដល់អង្គភាពបណ្ដោយព្រំដែនក្រោមចំណុះកងពលតូចលេខ ៤១ ខេត្តឧត្តរមានជ័យ ក្រោមគម្រោងលប់បំបាត់ជំងឺគ្រុនចាញ់។
ពិធីផ្ទេរប្រគល់នេះ ធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយទោ ព្រុំ សត្ថារដ្ឋ នាយករងនៃនាយកដ្ឋានសុខាភិបាល និងឧត្តមសេនីយទោ សន គឹមថៃ មេបញ្ជាការរងភូមិភាគទី ៤។ ចំណែកឯភាគីអាមេរិក មានលោកវរសេនីយទោ David Sounder ជាតំណាង។
នេះមិនមែនជាលើកទី ១ ទេ ដែល AFRIMS បានប្រគល់មីក្រូទស្សន៍។ កន្លងមក ខ.ភ.ម ក៏បានទទួលមីក្រូទស្សន៍ក្រោមគម្រោងស្រាវជ្រាវជំងឺគ្រុនចាញ់ផងដែរ ។
ពិធីនេះបានប្រារព្វធ្វើឡើងនៅសណ្ឋាគារអប្សារាអង្គរ នៃខេត្តសៀមរាប។