មន្ទីរពេទ្យ សម្តេចតេជោ ស្រអែម ធ្វើការប្រលងទ្រឹស្ដីនិងអនុវត្ត

កាលពីព្រឹក​ថ្ងៃ​ទី ១០ ខែសីហា ឆ្នាំ ២០១៥  សិក្ខាកាម ៦២ នាក់​ មកពី​ភូមិភាគ ៤ នៃទិស​ព្រះវិហារ បាន​ចូលរួម​ប្រលង​ផ្នែក​​ទ្រឹស្ដី​និងការ​អនុវត្ត​ជាក់ស្ដែង​ មន្ទីរពេទ្យ សម្តេចតេជោ ស្រអែម ក្រោយ​ពីបាន​ចាប់​ផ្ដើម​រៀន​សូត្រ​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៤ មក។ សិក្ខាកាម​ទាំង​នេះ សុទ្ធតែត្រូវ​​បាន​ជ្រើសរើស​​ទៅតាម​អាទិភាព​នៃ​តំបន់​ឬ​មូលដ្ឋាន​ដែលខ្លួន​រស់នៅ។

សិក្ខាកាម​ដែល​​ប្រលង​បញ្ចប់​វគ្គសិក្សានេះ នឹង​ចូលរួម​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ឆ្លើយតប​ខាង​ផ្នែក​សុខាភិបាល​ជូន​កង​យោធពល​ខេមរភូមិន្ទ និង​ប្រជាពល​រដ្ឋ​ក្នុង​មូលដ្ឋាន។

គួរ​កត់​សម្គាល់ថា មន្ទីរពេទ្យ​ សម្តេចតេជោ ស្រអែម ត្រូវ​បានអគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ បង្កើត​​ចេញ​ពី​គិលានដ្ឋាន​តូចមួយក្រោយ​ពេល​មាន​ជម្លោះព្រំដែន​ជាមួយកងទ័ព​ថៃ​កាលពី​មុន​ឆ្នាំ ២០១០  ហើយបាន​ប្រែក្លាយ​មក​ជា​មន្ទីរ​  ជាកន្លែង​បណ្ដុះ​បណ្ដាល​  និង​ជា​ចំណុចដ៏សំខាន់​មួយ​សម្រាប់​ការ​ងារ​សុខាភិបាល​ក្នុង​ភូមិភាគ​នេះ។

មន្ទីរពេទ្យ​ សម្តេចតេជោ ស្រអែម មាន​ទីតាំង​ស្ថិ​ត​នៅ​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ និង​ត្រូវ​បាន​សម្ភោធ​ជា​ផ្លូវការ​កាលពីដើមឆ្នាំ ២០១៤។