ក្រុមការងារជីវភាពចុះត្រួតពិនិត្យតំបន់ប្រតិបត្តិការសឹករងតាកែវ
ថ្មីកន្លងទៅនេះ ក្រុមការងារជីវភាពចុះត្រួតពិនិត្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកតាកែវដើម្បីតានដានការអនុវត្ត និងផ្ដល់មតិកែលម្អសំដៅធ្វើឲ្យការហូបចុក ស្នាក់នៅ និងបង្កបង្កើនផលកាន់តែមានដំណើរប្រសើរឡើងជាលំដាប់។
ទន្ទឹមនេះ ក្រុមជីវភាពក៏បានចុះត្រួតពិនិត្យការផ្ទេរ ប្រគល់បន្លែ ត្រី សាច់ រវាងអាជីវករនិងយោធិនជាបន្ត ដែលនេះជាសកម្មភាពត្រូវបានអនុវត្តលើកដំបូងតាំងពីចុងឆ្នាំ ២០១៣ មកម្លេះ ប៉ុន្តែក្រុមជីវភាពតែងបន្តចុះ ត្រួតពិនិត្យ និងស្វែងរកការកែលម្អជាបន្ថែមទៀត ដើម្បីធានាយោធិនគ្រប់រូប មានការហូបចុក គ្រប់គ្រាន់ អនាម័យ និងសុខភាពល្អ។