ក្រុមជីវភាព​បាន​ចុះត្រួតពិនិត្យ​នៅ​ជម្ឈមណ្ឌល​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព

ជាផ្នែកមួយ​នៃ​ការ​ចុះត្រួតពិនិត្យ​ជា​ប្រចាំ​របស់ខ្លួន ថ្មីៗនេះ ក្រុមជីវភាព​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ការងារ​ធានា​ហូបចុក ស្នាក់នៅ និង​ការងារ​សុខាភិបាល​របស់​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុសាសន៍។

កងយោធពល​ខេមរភូមិន្ទ​បាន​ចាត់​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​ទៅ​ជួយ​រក្សា​សន្តិភាព​ដល់​បណ្ដា​ប្រទេស​មួួ​យ​ចំនួន​ដូចជា លីបង់ ឆាត  ស៊ូដង់ខាង​ត្បូង អាហ្រ្វិក​កណ្ដាល... ហើយ​កន្លង​មក​នេះ កម្លាំង​ដែលបាន​ចាត់បញ្ជូន​តែង​រក្សា​បាន​នូវ​សុខភាព សុខុមាលភាពល្អ អាស្រ័យ​ដោយ​មានការ​ប្រុងប្រៀប​ ប្រុងប្រយ័ត្ន ការថែទាំសុខភាព និងការ​ផ្គង់ផ្គង់ការហូបចុកបានត្រឹមត្រូវ។

ទោះបានអនុវត្ត​ល្អ​ហើយ​ក្ដី ក្រុមជីវភាព​តែង​ចុះ​ត្រួតពិនិត្យ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ដើម្បីធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ដល់​សុខភាព  គុណភាព បរិមាណ កាឡូរីម្ហូប​អាហារ​សម្រាប់​យោធិនគ្រប់រូប។