មន្ទីរពេទ្យស្រអែមបិទវគ្គគិលានុបដ្ឋាកបឋមជំនាន់ទី ១
ថ្មីៗនេះ មន្ទីរពេទ្យ សម្តេចតេជោ ស្រអែម បានបិទវគ្គគិលានុបដ្ឋាកថ្នាក់បឋម ជំនាន់ទី ១ ក្រោមអធិបតីភាពរបស់ឧត្តមសេនីយឯក គង់ សាលី នាយកនៃនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា។
សិក្ខាកាមប្រហែល ៦០ នាក់បានប្រលងបញ្ចប់ថ្នាក់ទ្រឹស្ដីនិងអនុវត្តជាក់ស្ដែងកាលពីខែសីហា ឆ្នាំ ២០១៥ បន្ទាប់ពីបានសិក្សាអស់រយៈពេលជាងមួយឆ្នាំ។
សិក្ខាកាមដែលប្រលងបញ្ចប់វគ្គសិក្សានេះ នឹងចូលរួមពង្រឹងនិងពង្រីកសមត្ថភាពឆ្លើយតបខាងផ្នែកសុខាភិបាលជូនកង យោធពលខេមរភូមិន្ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរពេទ្យ សម្តេចតេជោ ស្រអែម មានទីតាំងស្ថិតនៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងត្រូវបានសម្ភោធជាផ្លូវការកាលពីដើមឆ្នាំ ២០១៤។