នាយកដ្ឋាន​សុខាភិបាល​ធ្វើ​សិក្ខាសាលា​ស្ដីពី​ការប្រើសារ​តាមដាន​ជំងឺ

កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៥ កន្លងមកនេះ  នាយកដ្ឋាន​សុខាភិបាល​នៃ​អគ្គភស្តុភារ​-​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​កម្ពុជា សហការ​ជាមួយ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក ដើម្បីធ្វើ​សិក្ខាសាលា​ស្ដីពី​ការតាមដាន​ការផ្ទុះ​ជំងឺ​​តាមរយៈ​ការ​ប្រើប្រាស់​សារ​ទូរស័ព្ទ។

នេះជា​បច្ចេកទេស​សាមញ្ញ ប៉ុន្តែ​មាន​ប្រសិទ្ធ​ភាព​និង​ឆាប់​រហ័ស​បំផុត​ក្នុងការ​ផ្សព្វផ្សាយអំពី​ការផ្ទះជំងឺ​ណាមួយ​កើតឡើង​ដើម្បីងាយស្រួល​តាមដាន​ជំងឺឆ្លង និង​ចាត់​វិធានការ​ទាន់ពេល​នៅតាម​តំបន់​ផ្សេងទៀត។