ដំណើរសួរសុខទុក្ខកងទ័ពរបស់នាយឧត្តមសេនីយទៀ បាញ់ ឆ្នាំ ២០១៦
ជារៀងរាល់ឆ្នាំនាយឧត្តមសេនីយ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបណ្ដាថ្នាក់ដឹកនាំ តែងចុះសួរសុខទុក្ខកងទ័ពដែលឈរជើងការពារតាមបណ្ដោយព្រំដែន នៅមុនពេលចូលឆ្នាំខ្មែរ ។
ក្នុងឆ្នាំ ២០១៦ នេះ ឯកឧត្តមបានធ្វើដំណើរយ៉ាងពិសេសទៅសួរសុខទុក្ខដល់កងទ័ពតាមបណ្ដាកោះ។
តើសំណើរសួរសុខទុក្ខនេះមានន័យដូចម្ដេច? វាជាការបង្ហាញការគិតគូរដល់សុខទុក្ខរបស់អ្នកដឹកនាំចំពោះយោធិនគ្រប់រូបដែលកំពុងនៅឆ្ងាយពីគ្រួសារក្នុងបុព្វហេតុការពារជាតិ។ គ្រប់ជំនាញក៏បានចុះទៅជាមួយដើម្បីពិនិត្យតម្រូវការជាក់ស្ដែង និងស្ដាប់សំណូមពរដោយផ្ទាល់ពីយោធិនដែលនៅឆ្ងាយៗបំផុត។
មតិផ្តាំផ្ញើររបស់រដ្ឋមន្ត្រីការពារជាតិចំពោះនាវិកនៅរាម? ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកថា ត្រូវដាច់ខាតចំពោះការធានាសុវត្ថិភាព និងត្រូវស្អាតស្អំ មិនផ្ដល់កន្លែងលាក់ខ្លួនរបស់ភេរវករ ព្រមទាំងបន្អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញទឹក ភ្លើង ឃ្លាំង កន្លែងហ្វឹកហាត់ជាមួយបណ្ដាប្រទេសជាមិត្ត។
តើអ្នកធ្លាប់លឺអំពីកោះឆ្លាម? នេះជាកោះថ្ម មានដើមដូងតែ ៥ ដើមដុំពីលើ កម្ពស់ ១៣ ម៉ែត្រ ទទឹង ៧៥ ម៉ែត្រ និងបណ្ដោយ ១២០ ម៉ែត្រ។ ជាកោះដេលសំបូរផ្កាថ្មជុំវិញដ៏ស្រស់ស្អាត។ បើចង់ទៅកោះនេះ ត្រូវចេញពីកោះកុងនៅចន្លោះម៉ោង ៦ និង ៧ ព្រឹក បើពុំទេ ពុំអាចទៅដល់ឡើយ ដោយសារខ្យល់ខ្លាំងពេក។ មនោសញ្ចេតនាបន្សល់ពីកោះនេះ គឺឆ្អឹងសាកសពអ្នកយាមប៉ុស្តិម្នាក់ ដែលបានស្លាប់នៅក្នុងប៉ុស្តិ៍យាមរបស់ខ្លួនកាលពីយូរលុងណាស់មកហើយ។
បច្ចុប្បន្នភាពនៃកោះពូលូវ៉ៃ៖ កោះនេះមានចម្ងាយជាង ១០០ គ.ម ពីច្រាំង។ វាជាកោះឆ្ងាយជាងគេនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីកោតសរសើរបំផុតចំពោះស្នាដៃកោះនេះ ដោយសារការបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ ទ្រទ្រង់ជីវិភាពពុំមានការខ្វះខាតហូបចុក។
ស្ថានភាពនៃបធ្យោបាយដឹកជញ្ជូន? ដំណើរសួរខុសទុក្ខនេះ ត្រូវបានធ្វើឡើងដោយប្រើនាវាផង និងយន្តហោះផង។ រដ្ឋមន្ត្រីបានកោតសរសើរចំពោះឧទ្ថម្ភាគចក្រ Mi 8, M-17 ដែលធ្លាប់បម្រើកម្ពុជាច្រើនឆ្នាំមកហើយ ប៉ុន្តែវានៅបន្តបម្រើយើងយ៉ាងមានសុវត្ថិភាពមកទល់នឹងពេលនេះ។ Z9 ក៏ទទួលបានការកោតសរសើរចំពោះការប្រើប្រាស់បានជាច្រើនរូបភាពតាមតម្រូវការ។ ក្រុមនាវិកក៏បានបញ្ជានាវាយ៉ាងល្អ គួរជាទីមោទនៈ។
វឌ្ឍនភាពរបស់ អង្គភាព ៣០៣៖ បានប្រែពីអគារឈើទៅជាបេតុង ក្នុងនោះដោយមានសម្ព័ន្ធមេត្រីភាពជួយដល់ការសាងសង់សាលប្រជុំ និងមានអំណោយសម្ដេចហ៊ុន សែន សាងសង់អគារថ្មីៗជាច្រើន។ អង្គភាពក៏បានទទួលរថយន្តសង្រ្គោះ។
ការសំណេះសំណាលផ្សេងទៀត៖ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដែលបន្តដំឡើងប្រាក់ខែជាច្រើនដល់យោធិន ការយកចិត្តទុកដាក់ជីវភាពរស់នៅ ដើម្បីឲ្យមានការហូបចុកគ្រប់គ្រាន់ និងសុខភាពល្អ។