មន្ទីរពេទ្យ​ព្រះកេតុមាលា​កែលម្អ​អគារ​របស់ខ្លួន

មន្ទីរពេទ្យ​ព្រះកេតុមាលា ដែលគេស្គាល់ថាជា​ពេទ្យ​ធំ ឬ​ពេទ្យ​ ១៧៩ ​កំពុង​ពង្រឹង​មុខមាត់ និង​សេវាកម្ម​យ៉ាង​ឆាប់រហ័ស។ បច្ចុប្បន្ន​មន្ទីរពេទ្យ​កំពុង​ជួសជុល​​និង​កសាង​អគារ​ ព្រមទាំង​បន្ថែម​គ្រឿង​បំពាក់ទំនើបៗ​ជាច្រើន។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មន្ទីរពេទ្យ​ក៏បាន​ចូលរួម​យ៉ាង​សកម្មក្នុង​សកម្មភាព​ហ្វឹកហ្វឺន និង​មនុស្សធម៌​ជាច្រើន។