បច្ចុប្បន្នភាពនិងវឌ្ឍនភាពនៃមន្ទីរពេទ្យព្រះកេតុមាលា
មន្ទីរពេទ្យព្រះកេតុមាលាកំពុងបន្តលើកគុណភាពនិងវិសាលភាពសេវាកម្មរបស់ខ្លួន។ មន្ទីរពេទ្យព្រះកេតុមាលា មានផ្ដល់សេវាជាច្រើនផ្នែកដូចជា៖
- ផ្នែកសេវាពិគ្រោះជំងឺក្រៅ
- ផ្នែកសង្រ្គោះបន្ទាន់ដំបូង
- ផ្នែកត្រចៀក ច្រមុះ បំពង់ក មាត់ ធ្មេញ និងភ្នែក
- ផ្នែកក្រពះពោះវៀន
- ផ្នែកជំងឺទូទៅ និងសង្រ្គោះបន្ទាន់
- ផ្នែកបេះដូង សរសៃឈាម វះកាត់បេះដូង និងប្រព័ន្ធប្រសាទ
- ផ្នែកវះកាត់ទូទៅ ឆ្អឹង ខួរក្បាល និងតម្រងនោម
- ផ្នែកលាងឈាម
- ផ្នែកសម្ភពនិងរោគស្រ្តី
បច្ចុប្បន្ន មន្ទីរពេទ្យកំពុងសាងសង់អគារព្យាបាលភ្នែកនិងឆ្អឹងក្រោមជំនួយរបស់ក្រសួងការពារជាតិវៀតណាម។