ការចុះពិនិត្យណែនាំនៅបញ្ជាការដ្ឋានអង្គរក្សក្រាំងចេក
ក្រុមជីវភាពដែលដឹកនាំដោយឩត្តមសេនីយឯក តាន់ ថាណា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ បានចុះពិនិត្យណែនាំនៅបញ្ជាការដ្ឋានអង្គរក្សក្រាំងចេក ដើម្បីពិនិត្យមើលឃ្លាំង គិលានដ្ឋាន និងការគ្រប់គ្រងការធានាជីវភាព។