កម្លាំងវិស្វកម្ម​មកពីអាហ្រិ្វច​កណ្ដាល ៩ នាក់ មានផ្ទុក​គ្រុនចាញ់

ល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ព្រលាន​យន្តហោះ​យោធា​ក្រុង​ភ្នំពេញ ក្រុមគ្រូពេទ្យ ពីនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួង​ការពារជាតិ បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល  ធ្វើការ​ត្រួត​ពិនិត្យ​​សុខភាព​​ជូន​កំលាំង​កង​វិស្វកម្ម លេខ ៥៤៩ ដែលទើប​ត្រឡប់​មក​​ពី​បំពេញ​​ភារ​កិច្ចអន្តរជាតិ​​រក្សា​សន្តិភាព​នៅ​ប្រទេស​អាហ្វ្រិច​កណ្តាល ។

ក្នងចំណោម​កំលាំង​ទាំងអស់ ១៨៥ នាក់ យើង​ពិនិត្យ​ឃើញមាន ៩ នាក់​ដែលមាន​ផ្ទុកមេរោគ​គ្រុនចាញ់​ប្រភេទ PF (Plasmodium Falciparum) ហើយ​ក៏បាន​​សហការ​​បង្ការ​​ការឆ្លងរាលដាល ដោយ​បានធ្វើការ​ចែកថ្នាំ ជូនយោធិន​ម្នាក់ៗ​ដែល​មា​នមេរោគ អោយ​លេបរយៈពេល ៣ ថ្ងៃ ហើយ​ក៏បាន​ណែ​នាំ​អោយ​​ពួកគេ​​រក្សាខ្លួន​ប្រាណ តាម​ដាន​សុខភាពជាប្រចាំ។