ឧត្តមសេនីយទោ ដួង វ៉ារី ប្រគល់ប័ណ្ណសរសើរដល់អ្នកមានស្នាដៃ

កាលពីថ្ងៃទី ១៣ ខែ​មករា ឆ្នាំ ២០១៧ ឧត្តម​សេនីយទោ ដួង វ៉ារី នាយករង​ នាយកដ្ឋាន​ផ្គត់ផ្គង់ នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ- ហិរញ្ញវត្ថុ​បាន​អញ្ជើញ​ប្រគល់ប័ណ្ណសរសើរ​ដល់​អង្គភាព​ដែលមានស្នាដៃ​ល្អ​ក្នុងការ​បង្ក​បង្កើន​ផល និង​ចិញ្ចឹមសត្វ​នៅតាម​បណ្ដា​អង្គភាពនានា។

ការបង្កបង្កីន​ផល​ និងគ្រប់គ្រង​ផ្ទះបាយ​​បានល្អ​ តាម​បណ្តាកង​ឯកភាព គឺ​ជា​ការយកចិត្ត​ទុក​ដាក់​បំផុតរបស់​ថ្នាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​ ជាក់ស្តែង​​​ចំពោះអង្គភាព​ ចំណុះ​យោធភូមិភាគ​ទី២​ មានស្នាដៃ​ឆ្នើមបាន​ទទួល​​លិខិតសរសើរ ​ ប័ណ្ណសរសើរ  និងរង្វាន់​ពីនាយកដ្ឋានផ្គត់ផ្គង់​ អគ្គនាយកដ្ឋាន​ភស្តុភារ​ ហិរញ្ញវត្ថុ​ ។