ក្រុមគ្រូពេទ្យចល័ត​នាយកដ្ឋាន​សុខាភិបាល​ធ្វើសកម្មភាព​មនុស្ស​នៅ​ភូមិសាស្រ្ត​ទិសទី១

ក្រុមគ្រូពេទ្យ​ចល័ត​នាយកដ្ឋាន​សុខាភិបាល នៃ​អគ្គនាយដ្ឋាន​ភស្តភារ ហិរញ្ញវត្ថុ នៃ​ក្រសួង​ការពារជាតិ បាន​ចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន​កងទ័ព គ្រួសារទ័ព និង​ប្រជាពលរដ្ឋ នៅភូមិសាស្រ្ត​ទិសទី១ កងពលធំ​អន្តរាគមន៏​លេខ៣ ក្នុងនោះ​មាន​កងពល​តូចអន្តរាគមន៏​លេខ ៧ លេខ ៨.និង​លេខ ៩ ចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ ។
នៅក្នុង​សកម្មភាពនេះ ប្រជាជន​បាន​ទទួល​ការពិនិត្យ​និង​ព្យាបាល​សម្រាប់​ជំងឺទូទៅ ជំងឺធ្មេញ ការថតឆ្លុះ​អេកូសាស្រ្ត និង​វះកាត់​តូច​​​ សម្រាប់​ប្រជាជន​ជាច្រើន​រយ​គ្រួសារ។