ឯកឧត្តម​តាន់ ថាណា ចុះត្រួតពិនិត្យ​ការងារ​បង្ក​បង្កើនផលក្នុងខែមិថុនា ២០១៧

កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៧ ក្រុម​ការងារ​ជីវភាព​បានចុះ​ទៅ​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កងយោធពល​ខេមរភូមិន្ទ និង​មូលដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​តាម​ដាន​និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃការ​អនុវត្ត​ភារកិច្ច​ក្នុងវិស័យនេះ។

នៅអង្គភាពទាំង​ពីរ​ខាងលើបាន​បង្ហាញ​យ៉ាងច្បាស់លាស់​នូវ​សកម្មភាព​បង្ក​បង្កើន​ផល​គួរឲ្យ​ស្ងើច​សរសើរ ដោយបាន​រៀបចំ​និង​អនុវត្ត​ការងារ​ដាំដុះ​ឈើ​ហូបផ្លែ បន្លែបង្ការ និង​បណ្ដុះកូន​ឈើជាច្រើន​សម្រាប់ចែកចាយដាំដុះ។ ប្រតិភូនៃ​ក្រុមការងារនេះ បានដឹកនាំដោយ​ឧត្តមសេនីយ​ឯក​តាន់ ថាណា អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​ភស្តុភារ-ហិរញ្ញវត្ថុ និង​ជា​ប្រធា​ននាយកដ្ឋាន​ផ្គត់ផ្គង់ ក្រសួងការពារជាតិ។