កងពល ៩៩ បើកវគ្គបើកបររថយន្តធុនធ្ងន់
នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានអញ្ជេីញជាអធិបតីបេីកវគ្គបេីកបររថយន្តធុនធ្ងន់ នៅកងពលតូចដឹកជញ្ជូនលេខ ៩៩ ។
កងពលតូចនេះស្ថិតនៅក្រោមចំណុះ អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលខុសត្រូវលើការដឹកជញ្ជូន ហ្វឹកហ្វឺន និងថែទាំជួសជុល។
កងពលតូចនេះតែងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសង្រ្គោះក្នុងពេលមានគ្រោះមហន្តរាយនានា។