ញាតិ​គាំទ្រ​ចំពោះ​ចំណាត់​ប្រឆាំង​​បុគ្គល កឹម សុខា

យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ជា​នាយ​ទាហាន ពល​ទាហាន​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ – ហិរញ្ញវត្ថុ នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា សូម​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច ដែល​បាន​ចាប់​ខ្លួន​ បុគ្គល​ឈ្មោះ​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ឃុបឃិត​ជាមួយ​ពួក​បរទេស និង​អង្គការ​ប្រតិកិរិយា​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន រៀបចំ​ផែនការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដឹក​នាំ​ដោយ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

ទង្វើ​ក្បត់​ជាតិ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា ថ្កោល​ទោស និង​ប្រឆាំង​ដាច់ខាត។ យើង​ខ្ញុំ​សូម​សំណូម​ពរ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​តុលាការ ចាត់​វិធានការ​ចំពោះ​បុគ្គល កឹម សុខា និង​បក្ស​ពួក​ក្បត់​ទាំងអស់ យក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ដើម្បី​រក្សា​សេចក្ដី​សុខ សន្តិភាព ជូន​ប្រជាពល​រដ្ឋ និង​សង្គម​ជាតិ​ទាំង​មូល។

រាជធានី​ភ្នំពេញ ថ្ងៃទី ៣ ខែ​កញ្ញា ឆ្នាំ ២០១៧