ក្រុមពេទ្យចល័តព្យាបាលជាមួយយោធភូមិភាគ ១
ក្រុមគ្រូពេទ្យចល័តនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានសហការជាមួយក្រុមគ្រូពេទ្យយោធភួូមិភាគ ១ ចុះពិនិត្យព្យាបាលជំងឺនៅទីបញ្ជាការវរសេនាធំលេខ ៤២ តំបន់ប្រតិបត្តិការសឹករងរតនគីរី មណ្ឌលគីរី កងកាំភ្លើងធំ កងវិស្វកម្ម កងពលតូចអន្តរាគមន៍លេខ ៩ (អូរអាឡៃ) និងកងពលតូចអន្តរាគមន៍លេខ ១១ សរុបចំនួន ៣៨៧ នាក់។
ក្រុមគ្រូពេទ្យរបស់កងទ័ពខាងលើនេះ ចុះធ្វើសកម្មភាពមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋទូទៅ រួមទាំងគ្រួសារកងទ័ព ដោយមិនប្រកាន់ជំនឿសាសនា ឬនយោបាយអ្វីឡើយ។