កងពលតូចដឹកជញ្ជូន ៩៩ បើកវគ្គបើកបររថយន្តធន់ធ្ងន់
កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នេះនៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ មានបើកពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយឯក សោម សុធា អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ និង ជានាយក នាយកដ្ឋានប្រេងឥន្ធនៈ។
កងពលតូចដឹកជញ្ជូនលេខ៩៩ ស្ថិតនៅក្រោមចំណុះអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា ទទួលខុសត្រូវក្នុងការដឹកជញ្ជូន ថែទាំ និងជួសជុលរថយន្ត។
កន្លងមកកងពលតូចដឹកជញ្ជូនលេខ៩៩ តែងបានចូលរួមចំណែកសំខាន់ក្នុងសកម្មភាពមនុស្សធរផងដែរ។