ឧត្តមសេនីយ តាន់ ថាណាចុះត្រួតពិនិត្យការរស់នៅរបស់សិក្ខាកាមនៅតាមសាលាហ្វឹកហ្វឺន
កាលពីខែមករា ឆ្នាំ ២០១៨ កន្លងមកនេះ ឧត្តមសេនីយឯកតាន់ ថាណា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា បានដឹកនាំក្រុមធានាជីវភាពដើម្បីចុះត្រួតពិនិត្យសិក្ខាកាមដែលកំពុងសិក្សានៅតាមបណ្ដាសាលារៀន និងសាលាហ្វឹកហ្វឺន នៅតាមបណ្ដាភូមិភាគនានា ក្នុងគោលបំណងធានាថា សិក្ខាកាមទាំងអស់មានការស្នាក់នៅល្អ ហូបចុកសមរម្យ ស្របទៅតាមសេចក្ដីណែនាំដែលបានដាក់ចេញ។
សកម្មភាពចុះត្រួតពិនិត្យនេះ ត្រូវបានអនុវត្តដោយក្រុមធានាជីវភាពជាច្រើនឆ្នាំមកហើយ។ នេះជាការបន្តត្រួតពិនិត្យនិងវាយតម្លៃដើម្បីកែលម្អជាប្រចាំដល់ការហូបចុក និងរស់នៅរបស់កងយោធពលខេមរភូមិន្ទទាំងមូល។