កម្ពុជាបញ្ចប់សន្និសីទមេបញ្ជាការសុខាភិបាលយោធាអាស៊ានលើកទី៨

ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ឧត្តម​សេនីយឯក​ គង់ សាលី នាយក នាយកដ្ឋានសុខាភិបាល អមដំណើរដោយមន្រ្តីចំនួន៣រូប តំណាងនាយកដ្ឋានហិរញ្ញវត្ថុ ១រូប និងតំណាងនាយកដ្ឋានកិច្ចការអាស៊ាន ១រូប បានចូលរួមសន្និសីទមេបញ្ជាការសុខាភិបាលយោធាអាស៊ានលើកទី៨  នៅសាធារណៈរដ្ឋសឹង្ហបុរី ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងវិស័យសុខាភិបាលយោធានៃបណ្តាប្រទេសអាស៊ាន ក៏ដូច​ជា​ការ​អភិវឌ្ឍន៍​ចំណេះដឹងថ្មីៗអំពីការគ្រប់គ្រង ការព្យាបាលជំងឺ ការទប់ស្កាត់នៃការរីករាលដាលនៃជំងឺឆ្លង និងគ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ។

ប្រតិភូ​មក​ពី​ ១០ ប្រទេស ដែល​ចូលរួម​ក្នុង​សន្និសីទ​មក​ពី ម៉ាឡេស៊ី ថៃ សិង្ហបុរី ហ្វីលីពីន ប្រ៊ុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ កម្ពុជា និង​ឥណ្ឌូនេស៊ី។

សន្និសីទមេបញ្ជាការសុខាភិបាលយោធាអាស៊ាន គឺជា​ការ​ប្រជុំ​ប្រចាំឆ្នាំ​ដែល​រៀបចំ និង​ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​ការ​ប្ដូរ​វេន​គ្នា​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ការប្រជុំ​ជាលើកដំបូង​បានធ្វើឡើង​នៅ​ទីក្រុងហាណូយ ប្រទេស​វៀតណាម។

វាជា​ឱកាស​ដើម្បី​មន្ត្រី​យោធា​បាន​ចែក​រំលែក​ព័ត៌មាន បទពិសោធន៍ ការអនុវត្ត​ជាក់ស្ដែង ការសិក្សាផ្នែក​វេជ្ជសាស្រ្ត និង​ការ​ស្រាវជ្រាវនានា​ដែលមាន​ឥទ្ធិលពល​មក​លើ​ជីវភាព​រស់នៅ និង​សុខភាព​របស់​ប្រជាជន​នៅ​ក្នុង​តំបន់។

នៅឆ្នាំ ២០១៩ វាជា​វេន​របស់​កម្ពុជា​ដើម្បី​ធ្វើ​ម្ចាស់​ផ្ទះ​វិញ​ម្ដង។