កងទ័ពប្រជាជនចិននឹងធ្វើសកម្មភាពមនុស្សធម៌មួយក្នុងខែមិថុនានេះ

នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថ គណៈប្រតិភូ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ លោកវរៈសេនីយឯកពិសេស Cheng Chuanmiao អនុប្រធាននៃសកលវិទ្យាល័យវេជ្ជសាស្ត្រកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន និង សហការីចំនួន ៧ រូបផ្សេងទៀត បានចូលសម្ដែងការគួរសម និង ពិភាក្សាការងារមួយចំនួន ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថ ក្រសួងការពារជាតិ ។

ខ្លឹមសារសំខាន់នៃជំនួបនេះ​មាន​ដូច​តទៅ៖

១-ឯកភាពគ្នាលើផែនការ រៀបចំការព្យាបាលមនុស្សធម៌មួយ​ជូនដល់ប្រជាជនក្រីក្រ នៅភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល,

២- ការចុះព្យាបាល ១ កងឯកភាពទ័ព នៅជាយទី​ក្រុងភ្នំពេញ ,

៣- ការរៀបចំពិនិត្យសុខភាពដល់នាយទាហានជាន់ខ្ពស់ ១០០នាក់ ធ្វើក្នុងមន្ទីរពេទ្យព្រះកេតុមាលា ។

ចំពោះការងារដូចបានរៀបរាប់មកខាងលើនេះ ត្រូវបាន​ធ្វើឡើង​ស្របគ្នាក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជានៃគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារប្រទេសចិន នាខែ មិថុនា ឆ្នាំ ២០១៨ នេះ។