គ្រូពេទ្យបង្កើនប្រសិទ្ធភាពពិនិត្យសុខភាពដោយប្រើប្រាស់ម៉ូតូ
កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ ក្រុមគ្រូពេទ្យ នាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិកម្ពុជា បានចុះទៅធ្វើការត្រួតពិនិត្យសុខភាពជូនកងកំលាំង វរសេនាតូចលេខ ២៨៤ ចំណុះកងពលអន្តរាគមន៍លេខ ១២៨ ដើម្បីពិនិត្យមើលមេរោគគ្រុនចាញ់ និង មេរោគអេដស៍ ជូនយោធិនឈរជើងការពារព្រំដែន កម្ពុជា-ឡាវ ដោយធ្វើដំណើរតាមម៉ូតូ។
ការធ្វើដំណើរដូច្នេះ អាចជួយសន្សំពេលវេលាបានយ៉ាងច្រើន និងឆ្លើយតបយ៉ាងឆាប់រហ័ស។