ផ្នែកបេះដូង និងសរសៃឈាម សហការក្នុងសកម្មភាពមនុស្សធម៌

ក្នុង​ចន្លោះពេល​ចាប់ពីថ្ងៃទី ១៦ ដល់ ១៩ ខែ​មិថុនា ឆ្នាំ ២០១៨ នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​ព្រះកេតុមាលា​ដើម្បីផ្ដល់​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​មន្ទីរពេទ្យ​នេះ។

ក្នុង​សកម្មភាព​មនុស្ស​ធម៌នេះ មាន​ប្រជាជន​ជាច្រើន​បាន​មក​ពិនិត្យ​ព្យាបាល ក្នុង​នោះ​ប្រជាជន​មួយ​ចំនួន​បាន​មក​ប្រើប្រាស់​សេវាកម្ម​មនុស្សធម៌​នៅ​អគារ​បេះដូង និង​សរសៃឈាម។