កងពលតូច ១២៨ បើកវគ្គបំប៉ននាយទាហានផ្គត់ផ្គង់
ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅទីបញ្ជាការកងពលតូចលេខ ១២៨ ស្ថិតនៅ អូរពងមាន់ ភូមិរាជានុគោល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានបើកវគ្គបំប៉ននាយទាហានផ្គត់ផ្គង់ ថ្នាក់កងអនុសេនាធំ និង កងវរសេនាតូច ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី នង មុន្នី នាយករង នាយកដ្ឋានផ្គត់ផ្គង់ និងនាយទាហាន ពីយោធភូមិភាគទី១ និង កងពល១២៨ មួយចំនួនទៀត។
វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមចូលរួមចំនួន ៧១ នាក់ ក្រោមការរៀបចំដោយ នាយកដ្ឋានផ្គត់ផ្គង់ អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ និង ទីបញ្ជាការយោធភូមិភាគទី១។
សូមបញ្ជាក់ថា ជំនាញផ្គត់ផ្គង់នេះមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងជីវភាពហូបចុក ទុកដាក់ថែរក្សា សម្ភារៈ ស្បៀងអាហារ ចាត់ចែងផ្ទះបាយ បម្រើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ និងជីវភាពប្រចាំថ្ងៃរបស់កងទ័ព ។