ការិយាល័យ​បច្ចេកទេស​ចុះ​ធ្វើ​តេស្ត​កងទ័ព​មួក​ខៀវ​មក​ពី​ម៉ាលី

ការិយាល័យ​បច្ចេកទេស​នៃ​នាយកដ្ឋាន​សុខាភិបាល​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​គ្រុនចាញ់​ជូន​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​ទើប​ត្រលប់​មក​ពី​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី និង​ស៊ូដង់​ខាងត្បូង​។

ការិយាល័យ​បាន​ធ្វើ​តេស្ត​ឈាម​ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ចំនួន ៥១ នាក់ ក្នុង​នោះ​មាន​​យោធនារី ៦ នាក់។ លទ្ធផល​បង្ហាញ​ថា​មានយោធិន​ ១ នាក់ ​ផ្ទុក​មេរោគ​គ្រុនចាញ់ ប្រភេទ PF ។