មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​សាង​សង់​អគារ​បន្ថែម​ដោយ​ថវិកា​មន្ទីរ​ពេទ្យផ្ទាល់

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨៖ នាយឧត្តម​សេនីយ៍ ស៊ុំ សំណាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ព្រមទាំង សហការី បាន​ចុះ​ពិនិត្យការដ្ឋាន​សាងសង់​អគារ​សម្រាក​ព្យាបាល​ជម្ងឺ​ថ្មីមួយ​ទៀត​របស់មន្ទីរ​ពេទ្យព្រះកេតុមាលា ដែលសាងសង់​ឡើង​ដោយ​ថវិកា​របស់​មន្ទីរពេទ្យផ្ទាល់ ដើម្បី​សេចក្តី​ត្រូវការ​បន្ទប់​ព្យាបាល​ជំងឺ​​ដែល​កំពុង​កើន​ឡើង​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។

ដោយ​សារ​សេចក្ដី​ត្រូវ​ការ និង​ដោយ​មាន​ការគាំទ្រ​ពីសំណាក់​ប្រជាពល​រដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មកលើសមត្ថភាព​សង្គ្រោះព្យាបាល​របស់មន្ទីរពេទ្យ ថ្នាក់​ដឹកនាំ​មន្ទីពេទ្យ​​ក៏​បាន​សម្រេច​កសាងអគារ​ថ្មីមួយនេះ​បន្ថែមទៀត​ដែល​មាន​លក្ខណៈ​ទំនើប និង​ផាសុខភាព ។