ភូមិភាគ ៥ បញ្ចប់វគ្គពេទ្យបឋម ១០៥ នាក់
ការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលគិលានុបដ្ឋាកថ្នាក់បឋម ជំនាន់ទី ១២ របស់យោធភូមិភាគទី៥ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៥ ដល់ ២៦ ខែតុលា ឆ្នាំ ២០១៨ ដែលមានសិក្ខាកាមចំនួន ១០៥ នាក់ ។ សិក្ខាកាមត្រូវឆ្លងកាត់ការប្រឡងលើផ្នែកទ្រឹស្តី និងការអនុវត្ត ក្រោយពេលសិក្សារយៈពេល ១៨ ខែ។
សិក្ខាកាមដែលជាប់ការប្រឡងដោយជោគជ័យនឹងត្រឡប់ទៅបម្រើការជាគ្រូពេទ្យនៅតាមអង្គភាពដើមរបស់ពួកគេវិញ។
ឧត្តមសេនីយ៍ទោ ចាន់ ដារ៉ាវុទ្ធ នាយករងនាយកដ្ឋានក្រសួងការពារជាតិ ថ្លែងថា ការងារសុខាភិបាលគឺជាកិច្ចការដ៏សំខាន់ ហើយពេទ្យត្រូវតែយកចិត្តទុកដាក់សុខទុក្ខ និងសុវត្ថិភាពរបស់យោធិនដែលមានជំងឺឬរបួស ហេតុនេះហើយ ការប្រឡងត្រូវពិនិត្យមើលសមត្ថភាពឲ្យបានម៉ឺងម៉ាត់។