នាយកដ្ឋានសុខាភិបាលផ្សព្វផ្សាយលទ្ធផលជំងឺគ្រុនចាញ់
ថ្ងៃព្រហស្បតិ៍ ៦ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យនៃនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានប្រជុំបូកសរុបលទ្ធផលជំងឺគ្រុនចាញ់ឆ្នាំ ២០១៨ និងទិសដៅឆ្នាំ ២០១៩ ព្រមទាំងផ្សព្វផ្សាយវិធានការលុបបំបាត់ជំងឺគ្រុនចាញ់ជូនកងយោធពលខេមរភូមិន្ទ។
កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ ទី១៤ ខែធ្នូ ឆ្នាំ ២០១៨ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ពោធិសាត់ ដែលមានសមាសភាពចូលរួមសរុប ៩២នាក់ (៨៨នាក់ មកពី ៦៤ អង្គភាព) ក្នុងនោះក៏បានការចូលរួមពីសំណាក់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ អង្គការ UNOPS និងអង្គការ AFRIMS ផងដែរ។