នាយឧត្តមសេនីយស៊ុំ សំណាងអញ្ជើញសួរសុខទុក្ខ និងជូនពរនៅអនុព័ន្ធយោធាវៀតណាម
ព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឺទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក បានអញ្ជើញទៅសួរសុខទុក្ខ និង ជូនពរឆ្នាំថ្មី ដល់ អនុព័ន្ធយោធាវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនេះ លោក វរសេនីយ៍ឯកពិសេស Nguyen Thanh Chinh ប្រធានអនុព័ន្ធយោធាវៀតណាម បានថ្លែងអំណរគុណ និង កោតសរសើរនូវទឹកចិត្តស្រឡាញ់រាប់អានដ៏ស្មោះពីសំណាក់ ថ្នាក់ដឹកនាំ និង នាយទាហានក្នុងអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ដែលតែងតែឆ្លៀតឱកាសមកជូនពរដល់លោក និង សហការី ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនេះ ។
លោកក៏សូមជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ រវាង វៀតណាម និង កម្ពុជា កាន់តែរឹងមាំ និងស្ថិតស្ថេរ យូរអង្វែងតទៅ ។