ឧត្តម​សេនីយ​ឯក គង់ ច័ន្ទប្រគល់​លិខិត​សរសើរ​អង្គភាព​ស្នាដៃល្អ

ព្រឹកថ្ងៃពុធ ៩កើត ខែមាឃ សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក គង់ ច័ន្ទ អគ្គនាយករង អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ទទួល​ខុសត្រូវ​ការងារ​ភស្តុភារ​ទិសយោធ​ភូមិភាគទី១ តំណាង​ឲ្យ នាយឧត្តម​សេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ បាន​អញ្ជើញ​ចូលរួម​ក្នុងសន្និបាត​បូក​សរុប​ការងារ​យោធាឆ្នាំ ២០១៨ និង ទិសដៅ ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើងគោក ក្នុងទី​បញ្ជាការ​យោធភូមិ​ភាគទី១ ទីរួម​ខេត្ត​ស្ទឹងត្រែង ។

ក្នុង​ពិធីនេះ ឯកឧត្តម​បាន​នាំទៅ​ជាមួយ​នូវ​សម្ភារៈ ស្បៀងអាហារ គ្រាប់​ពូជ​បន្លែ ធុង​បាញ់ថ្នាំ ធុង​ចម្រោះ​ទឹក ធុង​ក្លាសេ មេគោ ឯកសណ្ឋាន ប័ណ្ណសរសើរ លិខិត​សរសើរ​មួយ​ចំនួន​ជ្តល់ជូន ១៦ អង្គភាព និង បុគ្គល ដែល​មាន​ស្នាដៃ​ក្នុង​ការងារ​បង្ករ​បង្កើនផល ចិញ្ចឹម​សត្វ ផ្គត់ផ្គង់​ជីវភាព​បាន​ល្អប្រសើរ ។