អង្គភាពជួរមុខទទួលរបបត្រីមាសទីពីរ ឆ្នាំ ២០១៩
ក្រុមការងារស្បៀងរបស់នាយកដ្ឋានផ្គត់ផ្គង់ អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ និង តំណាងអង្គភាពយោធភូមិភាគទី១ កំពុងធ្វើការត្រួតពិនិត្យប្រគល់ទទួលរបបអង្ករត្រីមាសទី ២ ឆ្នាំ ២០១៩ បញ្ចូលទុកដាក់ក្នុងឃ្លាំងឲ្យបានគត់មត់ទាន់រដូវប្រាំង ។
ក្នុងការប្រគល់ទទួលអង្ករនេះ ធ្វើតាមរូបភាពដៃ ៣ ដើម្បីជៀសវាងកើតមានបាតុភាពផ្សេងៗ ធានាបាន នូវគុណភាព បរិមាណ និង តម្លាភាព ។ ក្រៅពីនេះ ក្នុងថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ អង្គភាពកងពលលេខ ១២៨ នៅវរៈសេនាតូច ២៨៥ និង ២៨៤ ដែលជាអង្គភាពឈរជើងជួរមុខបំផុតការពារបូរណភាពទឹកដី ព្រំដែនកម្ពុជា-ឡាវ បានទទួលប្រាក់បៀវត្សខែមេសា ឆ្នាំ ២០១៩ រួចហើយ ដែលធ្វើឲ្យបងប្អូនមានទឹកចិត្តសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិក្នុងពេលខាងមុខនេះ ។