បណ្ដាអង្គភាពព្រំដែនឡាវកសាងឃ្លាំងស្បៀងអាហារមុនរដូវវស្សា
ដើម្បីធានាថាការហូបចុកមានគ្រប់គ្រាន់ និងទាន់ពេល នាយទាហាន និងពលទាហាន នៅកោះទន្សាយ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កំពុងមមាញឹកកសាងឃ្លាំងទុកដាក់ស្បៀងអាហារ និងសម្ភារៈផ្សេងៗឲ្យរួចរាល់មុនរដូវភ្លៀងមកដល់ ។
ឃ្លាំងស្បៀងនៅស្រុកសៀមប៉ាង អូអាឡៃ និង អូតាងាវ អាចទទួលសម្ភារ និងស្បៀងបានតាមផ្លូវទឹកពីទីរួមខេត្តស្ទឹងត្រែងបាន។
ឃ្លាំងស្បៀងទាំងនេះក៏អាចទទួលសម្ភារតាមផ្លូវគោកផងដែរ ប៉ុន្តែកន្លងមកនេះ ត្រូវបានទឹកជំនន់ហូរដាច់ក្បាលស្ពាន។ ទោះយ៉ាងណាស្ពានបេតុង ត្រូវបានជួសជុលឡើងវិញអស់ហើយ។
បន្ទាប់ពីមានឃ្លាំង និងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក បណ្ដាអង្គភាពនៅតំបន់នេះនឹងកាន់តែមានភាពងាយស្រួលក្នុងការទទួល និងរក្សាទុកស្បៀងអាហារសម្រាប់កងទ័ព។