ក្រុមប្រចាំទិសយោធភូមិភាគទី៣ ចុះត្រួតពិនិត្យសិក្ខាកាម
កាលពីថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០១៩ ក្រុមប្រចាំទិសយោធភូមិភាគទី៣ បានចុះត្រួតពិនិត្យសិក្ខាកាមចំនួន០២វគ្គ នៅសាលាពលទាហានទី៣ ដើម្បីធ្វើការវាយតម្លៃលើសកម្មភាពធានាជីវភាព។
វគ្គទីមួយ គឺជាវគ្គបំប៉នគរុកោសល្សយោធាចារ្យ និងគ្រូបង្គោល ក្នុងនោះមានសិក្ខាកាម ៨០ នាក់ គ្រូ ០៨ នាក់ ដោយទទួលបានប្រាក់ហូបចំនួន ១៥០០ រៀល ម្នាក់ ក្នុងមួយថ្ងៃ សម្រាប់ការសិក្សារយៈពេល ៩១ ថ្ងៃ ។
វគ្គទីពីរគឺជាវគ្គបណ្តុះបណ្តាលនាយរងជាន់ទាប ដែលសិក្ខាកាម ៨០ នាក់ និងគ្រូ ០៨នាក់ ដែលទទួលបានប្រាក់ហូប ១៥០០ រៀល ម្នាក់ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ១៨១ ថ្ងៃ។