សិក្ខាកាម ១០២ នាក់ប្រលងបញ្ចប់វគ្គពេទ្យបឋម
សិក្ខាកាមចំនួន ១០២ នាក់បានចូលរួមក្នុងការប្រលងបញ្ចប់វគ្គសិក្សាពេទ្យបឋមជំនាន់ទី ៣ នៅទីបញ្ជាការភូមិភាគទី ១ ខេត្តស្ទឹងត្រែង ដើម្បីទទួលបានការវាយតម្លៃសមត្ថភាពខាងផ្នែកទ្រឹស្ដី និងការអនុវត្ត។
នៅក្នុងលទ្ធផលនៃការប្រលងនេះ មានសិស្សពូកែ ៤៨% សិស្សលទ្ធផលបង្គួរ ៣៩% លទ្ធផលមធ្យម៨% និង លទ្ធផលខ្សោយ ៥% ។
សិក្ខាកាមដែលប្រលងជាប់វគ្គសិក្សានេះ នឹងត្រូវទៅបំពេញភារកិច្ច នៅតាមបណ្តាអង្គភាពទាំងអស់ចំណុះយោធភូមិភាគទី១ ។
ពិធីប្រលងបញ្ចប់វគ្គនេះ ធ្វើឡើងនៅ ថ្ងៃទី៨-៩ ខែកក្កដា ឆ្នាំ២០១៩ ដោយមានក្រុមគ្រូពេទ្យពីនាយកដ្ឋានសុខាភិបាល សហការជាមួយសុខាភិបាលយោធភូមិភាគ។