វិធានការបង្ការជំងឺគ្រុនចាញ់នៅភូមិភាគ ១ ត្រូវបានពង្រឹងបន្ថែម
ដោយពិនិត្យឃើញអត្រាជំងឺគ្រុនចាញ់កើនឡើងក្នុងចំណោមយុទ្ធជនឈរជើងការពារព្រំដែននៅយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង អគ្គនាយកដ្ឋានភស្តុភារហិរញ្ញហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានបញ្ជូនក្រុមការងារជាបន្ទាន់មួយ ពីនាយកដ្ឋានសុខាភិបាល ដើម្បីជួយចាត់វិធានការបង្ការបន្ថែម ហើយក្នុងនោះក៏បាននាំយកទៅនូវមុងគ្រែ មុងអង្រឹង និងកញ្ចប់ដើរល្បាតព្រៃ។
វិធានការនិងសម្ភារទាំងនេះ ត្រូវបានចែកជូនទាំងយោធិន និងក្រុមគ្រួសារ សរុប មាន ២៥៩០មុង។
ទោះបីជាក្រសួងការពារជាតិ និងក្រសួងសុខាភិបាលបានប្ដេជ្ញាចិត្តលុបបំបាត់ជំងឺគ្រុនចាញ់ក៏ដោយ ប៉ុន្តែជំងឺនេះនៅតែជាបញ្ហាប្រឈមនៅឡើយ ហើយបានផ្ដល់ជាបន្ទុកមួយសម្រាប់កម្ពុជានៅឡើយ ជាពិសេសភូមិភាគឥសាន្តនេះ។
មេរោគភាគបង្កជំងឺគ្រុនចាញ់នៅកម្ពុជាមានប្រាំប្រភេទ គឺ P. falciparum, P. vivax, P. malariae, P. ovale និង P. knowlesi) ។ ហើយមេរោគដែលបង្កជំងឺច្រើនជាងគេគឺ P. falciparum ។