កងពលតូចដឹកជញ្ជូន ៩៩ បន្តកែលម្អរោងដាក់រថយន្ត

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែ​ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ា អគ្គនាយករង អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ និង​តំណាង​នារី​ពី​បណ្តា​នាយកដ្ឋាន និង អង្គភាព​ចំណុះ បានចុះ​ទៅកាន់​ទី​បញ្ជាការ​កងពល​តូចដឹកជញ្ជូនលេខ ៩៩ ដើម្បី​ពិនិត្យ និង ស្តាប់​របាយការណ៍ ការងារ​នារី និង​យេនឌ័រ រយៈពេល​មួយ​ខែកន្លងមកនេះ ។

ក្រៅពីនេះ លោកជំទាវ​បានឆ្លៀត​ចុះ​ពិនិត្យ​មើល​គិលានដ្ឋាន​កងពល ច្បារដំណាំ និង​រោង​ទុក​ដាក់​រថយន្ត​ផងដែរ។

លោកជំទាវ បាន​ធ្វើការ​កោតសរសើរ​ដល់ការ​ដឹកនាំ មេបញ្ជាការ​កងពល ដែល​រៀបចំ​អង្គភាព​បានល្អ មាន​ររៀប​រៀបរយ ទុកដាក់ថែ​រក្សា​គ្រឿងចក្រ រថយន្ត​មាន​សណ្តាប់​ធ្នាប់ អប់រំ​នាយទាហាន ពលទាហាន​បានល្អ គោរពវិន័យ មានការ​យាម​កាមប្រចាំការ ២៤ម៉ោង លើ២៤ម៉ាង ដែល​​​ផ្តល់​ទំនុកចិត្តខ្ពស់ដល់ ក្រសួងការពារ​ជាតិ និង រាជរដ្ឋាភិបាល ។

ជាការលើកទឹកចិត្ត លោកជំទាវ បានផ្តល់ថវិកាផ្ទាល់ខ្លួនមួយ​ចំនួន​​ដល់អង្គភាព​ដើម្បីយកទៅ​បំពេញ​បន្ថែមការ​កសាង​រោងដាក់រថយន្ត​ថ្មីបន្ថែមទៀត និងណែនាំឲ្យ​អង្គភាពបន្ត​យកចិត្តទុកដាក់នេះ​ជាបន្តទៅទៀត។