អង្គការ One To One មកផ្ដល់សកម្មភាពមនុស្សធម៌ជាបន្ត

កាលពី​ព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩ ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តមក​ពីអង្គការ One To One នៃ​ប្រទេស​សិង្ហបុរី ដឹកនាំដោយ លោកជំទាវ តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ បាន​ចុះទៅជួយ​ពិនិត្យ​និង​ព្យាបាលជំងឺ​​ជូនប្រជាពលរដ្ឋ នៅភូមិ​ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុង​សកម្មភាព​មនុស្ស​ធម៌​នេះ ក្រុម​គ្រូពេទ្យ​​បានព្យាបាល និង ចាប់សរសៃ​ជូន​ប្រជាពលរដ្ឋបាន ៣០៧ នាក់ ផ្តល់អំណោយជាទឹក​ប្រាក់ជូន​អ្នកជំងឺដែល​សំរាក​នៅមន្ទីរពេទ្យ​ភូមិភាគ ២០នាក់ ក្នុងម្នាក់ៗ ៥០.០០០រៀល ដោយ​ថវិកានេះ​បាន​ពី​លោកជំទាវ ជា ម៉ន អតីត​មេបញ្ជា​ការយោធភូមិភាគទី ៤ និង លោកជំទាវតុបសារ៉ន។

ក្រៅពីនេះ ​លោកជំទាវតុបសារ៉ន បាន​ផ្តល់ថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ ដើម្បី​រួមជួយក្នុងការជួសជុល​សាលា​គោកចក​ផងដែរ ។

គួរ​កត់​សម្គាល់​ថា​ អង្គការ One To One បាន​មក​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​នេះ​ជាច្រើន​លើក​មក​ហើយ។