ក្រុមការងារកងទ័ពជើងគោកពិគ្រោះតម្លៃកិច្ចសន្យាផ្គត់ផ្គង់ត្រីសាច់
ថ្ងៃព្រហស្បត៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ. ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ប្រចាំទិសទី១, ២, ៣, ៤ យោធភូមិភាគទី៥ ក្រុមការងារកងទ័ពជើងគោក និងកងឯកភាពចំណុះយោធភូមិភាគទី៥ បានប្រជុំពិគ្រោះតម្លៃ និងធ្វើកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ត្រី សាច់គ្រប់ប្រភេទ និងគ្រឿងទេស ប្រចាំខែកញ្ញា ឆ្នាំ ២០១៩ នៅការិយាល័យទី ៤ ទីបញ្ជាការយោធភូមិភាគទី៥ ។
ការចុះកិច្ចសន្យាគឺជាការបន្តអនុវត្តផែនការលើកកម្ពស់គុណភាពនៃការហូបចុករបស់កងទ័ព ដើម្បីឲ្យយោធិនមានការហូបចុកអាហារដែលមានសុវត្ថិភាព គុណភាព និងកាឡូរីកើនឡើង ស្របពេលដែលបណ្ដាអង្គភាពកំពុងបន្តពង្រឹងការបង្កបង្កើនផល បច្ចេកទេសដាំស្ល និងគ្រប់គ្រងផ្ទះបាយ។
គួរកត់សម្គាល់ថា ជាង ១០ ឆ្នាំ ចុងក្រោយនេះ កងយោធពលខេមរភូមិន្ទបានលើកកម្ពស់ឥតឈប់ឈរ និងយ៉ាងឆាប់រហ័សលើការហូបចុករបស់កងទ័ព។