ទឹកជំនន់តាមព្រំដែនមិនបង្កបញ្ហាដល់ការហូបចុករបស់យោធិនឡើយ
ទឹកជំនន់ទន្លេសកុង បានឡើងលិចដល់ឃ្លាំអង្ករ អង្គភាពមួយរបស់យោធភូមិភាគទី ១ ហើយ ដែលត្រូវដឹកជញ្ជូនចេញទាំងអស់់នូវអង្ករ គ្រឿងឧបភោគបរិភោគ និង របស់របរប្រើប្រាស់ចាំបាច់ទាំងឡាយទៅកាន់ទីទួលសុវត្ថិភាព។ មូលហេតុនៃការលិចនេះគឺបណ្តាលមកពីមានព្យុះភ្លៀងខ្លាំងនៅក្នុងតំបន់ពិសេស ប្រទេសឡាវ ដែលតម្រូវឲ្យបើកទំនប់វារីអគ្គិសនី។
តាមរបាយការណ៍ពីទិសយោធភូមិភាគទី ១ ខេត្តស្ទឹងត្រែងបានឲ្យដឹងថា ចាប់ពីថ្ងៃទី ៣ខែសីហា ឆ្នាំ២០១៩ មក ភ្លៀងបានធ្លាក់ជាប់រហូតតាមបណ្តោយភូមិសាស្ត្រព្រំដែនកម្ពុជាឡាវ។
ទោះជាយ៉ាងនេះក៏ដោយ ក៏ជីវភាពហូបចុករបស់កងទ័ពយើងនៅទីនោះមិនមានបញ្ហាអ្វីឡើងឡើយ ដោយសារតែមានវិធានការទុកជាមុនតាំងពីរដូវប្រាំមក ។