មណ្ឌលថែទាំសុខភាពដូនទៃត្រូវបានសម្ភោធ និងដាក់ឲ្យដំណើរ
កាលពីថ្ងៃពុធ ០៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មណ្ឌលថែទាំសុខភាពមិត្តភាពកម្ពុជា វៀតណាម ដូនទៃត្រូវបានសម្ភោធ និងដាក់ឲ្យដំណើរការប្រើប្រាស់ជូនប្រជាពលរដ្ឋនៅភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ក្នុងព្រឹត្តិការណ៍នេះដែរ លំហាត់សង្គ្រោះគ្រោះមហន្តរាយនៅតាមតំបន់ព្រំដែនគោកកម្ពុជា-វៀតណាម ត្រូវបានចាប់ផ្ដើមអនុវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាមួយនឹងនាយឧត្តមសេនីយ ង៉ូ ស៊ុនលិច្ស (General Ngô Xuân Lịch) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។