ឧត្តមសេនីយឯក លី កុសល ផ្សព្វផ្សាយប្រកាសកញ្ចប់ថវិកា ឆ្នាំ ២០២០
នាពេលថ្មីៗនេះ ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានផ្សព្វផ្សាយការប្រកាសកញ្ចប់ថវិកាជំនាញឆ្នាំ ២០២០ ដល់មន្ត្រីជំនាញហិរញ្ញវត្ថុ និងណែនាំអំពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២១។
ក្រោមក្របខណ្ឌនៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាលកម្ពុជាសំដៅធានា ប្រសិទ្ធភាព ប្រសិទ្ធផល និងគណនេយ្យភាព កងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តយុទ្ធសាស្រ្តថវិកាប្រចាំឆ្នាំ និងប្រើប្រាស់កញ្ចប់ថវិកា ឲ្យបានកាន់តែល្អប្រសើរជាបន្តទៅទៀត។
ទន្ទឹមនេះ រដ្ឋាភិបាលក៏បានចាត់ទុកថាថវិកាការពារជាតិគឺជាអាទិភាពខ្ពស់មួយ ដើម្បីការពារបានបូរណភាពទឹកដី និងសុខុមាលភាពរបស់យោធិនគ្រប់រូប។