បណ្ដាកងឯកភាពបានទទួលពូជគោដោយសារស្នាដៃល្អ

នៅ​ដំណាច់​ត្រីមាស​ទី ១ ឆ្នាំ ២០២០ នេះ នាយកដ្ឋាន​ផ្គត់ផ្គង់ នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ​កម្ពុជា បាន​ចុះ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ការអនុវត្ត​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ ការងារគ្រប់គ្រងជំនាញ និងការងាររៀបចំផ្ទះបាយ នៅតាម​បណ្ដា​អង្គភាព​ដូចជា ១. បញ្ជារការដ្ឋានកាំភ្លើងធំ​អគ្គបញ្ជាការ  ២. បញ្ជារការដ្ឋាន​រថក្រោះ​អគ្គបញ្ជាការ  ៣. បញ្ជាការដ្ឋាន​យោធភូមិ​ភាគទីបី   ៤. មូលដ្ឋានសមុទ្រ  និង ៥. បញ្ជាការ​រដ្ឋាន​ការពារ​កោះឆ្នេរ ។

ជាលទ្ធផលគណៈកម្មការ​វាយតម្លៃ​បាន​កោតសរសើរ​ចំពោះការ​អនុវត្ត​ល្អ និងបានប្រគល់មេគោពូជ ជូនកងឯកភាពដែលមាន​ស្នាដៃក្នុងការងារ​បង្ក​បង្កើនផល ដាំដុះ ចិញ្ចឹមសត្វ ក្នុងឆ្នាំ ២០១៩ ដល់​កងឯកភាព​ខាងលើ។

អង្គភាព​គំរូទាំងនេះ​ បាន​ទ្រទ្រង់​ និង​ម្ចាស់ការ​បន្ថែម​ពីលើ​គោលរបប​របស់​រដ្ឋាភិបាល​ដើម្បី​លើ​កកម្ពស់​គុណភាព និង​សុខុមាលភាព​រស់នៅ។