ក្រសួងការពារជាតិកម្ពុជាទទួលអំណោយប្រឆាំង Covid-19

នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ និង សហការី បានអញ្ជើញជាអធិបតេយ្យ ក្នុងពិធីទទួលអំណោយ សំភារៈ បរិក្ខាពេទ្យ ប្រយុទ្ធប្រឆាំងជំងឺ Covid-19 ដែលជាជំនួយសប្បុរសធម៌ របស់កងទ័ពរំដោះប្រជាជនចិន ជូន ដល់ក្រសួងការពារជាតិកម្ពុជា ។

សូមបញ្ជាក់ថានេះជាលើកទី ២ ហើយ ដែលប្រទេសចិនបានផ្តល់ជំនួយ ដល់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខ្លួន ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹង Coronavirus ឬ ជំងឺ​ Covid-19 នេះ។