ក្រុមគ្រូពេទ្យ​នាយកដ្ឋានសុខាភិបាល​ផ្សព្វផ្សាយ​វិធានការ​បង្ការ Covid 19

ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យពីនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានចុះទៅពិនិត្យ និងផ្សព្វផ្សាយ វិធានការមួយចំនួនស្តីពីវិធានការទប់ទល់នឹងជំងឺ កូវីដ-19 នៅគិលានដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។ មកដល់ពេលនេះអង្គភាពបានត្រៀមលក្ខណៈបានល្អ ដូចជាទីកន្លែងទទួលនិងក្រុងទុកជនសង្សៃឆ្លងរោគកូវីដ-19 ចំនួន១០ គ្រែ និងបុគ្គលិកព្យាបាល រួមនិងសម្ភារៈសង្គ្រោះមួយចំនួនទៀត។