ឧត្តមសេនីយទោ ស សំអាតផ្ដល់គ្រាប់ពូជបន្លែ និងសម្ភារនៅភូមិភាគ ៣
ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ឧត្តមសេនីយទោ ស សំអាត នាយករង នាយកដ្ឋានផ្គត់ផ្គង់ អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បានចូលរួមក្នុងពិធីចុះសួរសុខទុក្ខ នាយទាហាន និង គ្រួសារកងទ័ព នៅយោធភូមិភាគទី៣ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងពិធីនេះ ឯកឧត្តម បាននាំយក គ្រាប់ពូជបន្លែបង្ការចំនួន១៥០គីឡូ ទៅចែកជូន ដល់គ្រួសារកងទ័ព១០០គ្រួសារ ដើម្បីធ្វើការដាំដុះលើកកំពស់ជីវភាពប្រចាំថ្ងៃ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បាននាំយក សម្ភារៈពេទ្យ មាន អាកុល ៩០ លីត្រ ម៉ាសបិទមុខ ១០០០ម៉ាស និង ថវិកា ១លានរៀលប្រគល់ជូនដល់ មេបញ្ជាការយោធភូមិភាគទី៣ ទុកប្រើប្រាស់ក្នុងវិធានការទប់ស្កាត់ការឆ្លងរោគCovid-19 ផងដែរ។