ឧត្តមសេនីយ៍ទោ ស៊ីន ស៊ីណាត ពិនិត្យ​ការ​ប្រគល់​ត្រី សាច់ និង​គ្រឿងទេស

ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ស៊ីន ស៊ីណាត នាយករង នាយកដ្ឋានផ្គត់ផ្គង់ (ប្រចាំការទិសយោធភូមិភាគទី៤) អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ និង សហការី បានចុះទៅពិនិត្យការប្រគល់ទទួល សាច់ស្រស់ ត្រី និង គ្រឿងទេស រវាងអាជីវករផ្គត់ផ្គង់ និង អង្គភាពឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

អង្គភាពដែលឯកឧត្តមចុះនេះមាន កងពលធំលេខ៣ នៅពាក់ស្បែក កងពលតូចលេខ៩ នៅអូរជុញ និង កំលាំងសឹករង មួយចំនួនទៀតនៅបោសស្បូវ និង ជាំតែ ។

សូមបញ្ជាក់ថា ការផ្គត់ផ្គង់សាច់ស្រស់ ត្រីស្រស់នេះគឺធ្វើឡើងជារៀងរាល់ថ្ងៃ ដោយប្តូរគា្នមួយថ្ងៃត្រីមួយថ្ងៃសាច់ ដើម្បីកុំឲ្យបងប្អូនយុទ្ធជនយើងមានការធុញទ្រាន់ លើកកំពស់ជីវភាពរស់នៅ និង ឆន្ទះប្រយុទ្ធ ការពារបូរណភាពទឹកដី ។