ក្រុមការងារធានាជីវភាពចុះពិនិត្យនិងបើករបបអង្ករប្រចាំត្រីមាស
7-07-2020 ៖ ក្រុមត្រួតពិនិត្យ ណែនាំ ដោះស្រាយការងារធានាជីវភាពជូនកងយោធពលខេមរភូមិន្ទ នៃអគ្គនាយកដ្ឋានភស្តុភារ- ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រុមការងារកងទ័ពជើងគោក បានចុះបំពេញភារកិច្ចរបស់ខ្លួន នៅតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១ និងបានចុះពិនិត្យការងារបង្កបង្កើនផលនៅវរសេនាតូច 211 ស្ថិតនៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្នុងពេលនេះផងដែរ ក្រុមការងារក៏បានចុះត្រួតពិនិត្យការប្រគល់-ទទួលអង្កររបបត្រីមាសទី៣ ឆ្នាំ២០២០ ចំនួន ២៥ កងឯកភាព ។