កងកម្លាំង ១៣៩ នាក់ត្រូវបានធ្វើតេស្តរក Covid 19 និងចត្តាឡីស័ក
កាលពីយប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ២០.០០ នាទី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមគ្រូពេទ្យ មកពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យយោធាពីនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋាន ភស្តុភារហិរញ្ញវត្ថ បានរៀបចំធ្វើការត្រួតពិនិត្យរកមេរោគ COVID-19 ដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាយើងដែលទើបបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលី ។
កងកម្លាំងដែលបានពិនិត្យមាន ១៣៩ នាក់ ត្រូវចែកជា ២ ក្រុមដើម្បីធ្វើចត្តាឡឺសក័ រយៈពេល១៤ ថ្ងៃ។ ក្រុមទី ១ មាន ៩៤ នាក់ (ស្រី ១១ នាក់) បានបញ្ជូនទៅធ្វើចត្តាឡឺស័កនៅមណ្ឌលហ្វឹកហ្វឺន PKO ខេត្តកំពង់ស្ពឺ ។ ក្រុមទី ២ មាន ៤៥ នាក់ ( ស្រី ១ នាក់) បញ្ជូនទៅធ្វើចត្តាឡឺស័ក នៅមណ្ឌលហ្វឹកហ្វឺន NPMEC ឧត្តុង្គ ។
ក្រុមទាំងពីរនេះនឹងត្រូវបានអនុញ្ញាតឲ្យវិលទៅអង្គភាព និងជួបជុំគ្រួសារក្រោយពីពិនិត្យឃើញថាពុំមានមេរោគ COVID-19 បន្ទាប់ពីធ្វើចត្តាឡឺស័ក ១៤ ថ្ងៃ ។